top of page

មិនមែនអ្នកមិនល្អគ្រប់គ្រាន់ទេ តែមកពីគេមើលរំលងភាពល្អរបស់អ្នក

  • By: A Girl Who Cares
  • Sep 9, 2017
  • 1 min read

ធ្លាប់ទេ? សុខៗក៏សួរខ្លួនឯងថា "តើខ្ញុំជាមនុស្សម្នាក់ពិបាកនឹងស្រឡាញ់ណាស់មែនទេ? ហេតុអី្វទោះខ្ញុំព្យាយាមកំរិតណាក៏នៅតែមិនល្អគ្រប់គ្រាន់សម្រាប់គេ? ហេតុអី្វ?" ហើយក៏លួចតូចចិត្តនឹងចំណុចដែលខ្លួនគ្មាន លួចយំម្នាក់ឯង ហើយក៏ព្យាយាមបំពេញនូវចំនុចខ្វះខាត កែប្រែខ្លួនដោយសង្ឃឹមថាអ្នកនឹងទទួលបានការស្រឡាញ់មួយដែលពេញលេញដូចដែលអ្នកបានផ្តល់ឱ្យគេ... អ្នកព្យាយាមផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដើម្បីមនុស្សដែលអ្នកស្រឡាញ់។

ជឿទេ? ការពិតអ្នកល្អណាស់ហើយ អ្នកមានស្នាមញញឹមដ៏ស្រស់ស្អាត មានទឹកចិត្តដ៏សែនល្អចំណោះអ្នកដទៃ មានក្តីស្រឡាញ់ និងការលះបង់ដ៏ពេញលេញចំពោះមនុស្សដែលអ្នកស្រឡាញ់។​ ប៉ុន្តែ គេជាអ្នកមើលរំលងចំនុចទាំងនេះដែលអ្នកមាន គេរកមើលតែចំនុចខ្វះខាតដែលអ្នកគ្មាន ក៏ព្រោះតែគេមិនបានប្រើការស្រឡាញ់មកមើលអ្នកនោះទេ តែផ្ទុយទៅវិញគឺការប្រៀបធៀបចំណុចដែលអ្នកគ្មានទៅនឹងចំនុចដែលអ្នកដទៃមាន ។ ជឿទេថាលើលោកនេះគឺគ្មានទេមនុស្សដែលល្អឥតខ្ចោះ ខ្ញុំនិងអ្នកគឺដូចគ្នាយើងមានចំណុចខ្វះខាត និងចំណុចពិសេសរៀងៗខ្លួនដូចនេះហើយទើបយើងមានលក្ខណៈពិសេសរៀងៗខ្លួនដែលជាភាពខ្លាំង និងខ្សោយរបស់យើង។ ប្រហែលជាដូចគេនិយាយថា សេចក្តីស្រឡាញ់គឺការស្រឡាញ់នូវភាពវិជ្ជមាន និងអវិជ្ជមានដែលភាគីទាំងសងខាងមាន ហើយព្យាយាមកែតម្រូវគ្នាអោយកាន់តែប្រសើរឡើង ប៉ុន្តែចុះប្រសិនបើអ្នកបានព្យាយាម ហើយព្យាយាមតែម្នាក់ឯង​ទាំងដែលគេមិនបានមកបារម្ភ ខ្វាយខ្វល់ពីអ្នក.. តើអ្នកយល់ថាអ្នកមានតំណែងអ្វីក្នុងចិត្តគេ? គេអាចជាមនុស្សម្នាក់ដ៏សែនល្អសម្រាប់អ្នក តែអ្នកអាចនឹងមិនមែនជាមនុស្សម្នាក់ដែលល្អសម្រាប់គេនោះទេ។

ត្រូវរៀនស្រឡាញ់ខ្លួនឯងអោយច្រើនៗណា ព្រោះពេលដែលអ្នកយំគ្មានអ្នកណាមកជូតទឹកភ្នែកអោយអ្នកនោះទេ ពេលអ្នកឈឺក៏មានតែខ្លួនអ្នកដែលលំបាក.. រៀនចាត់ទុកខ្លួនឯងសំខាន់ខ្លះផង មានពេលសម្រាប់ខ្លួនឯងខ្លះ រៀនញញឹមអោយបានច្រើនព្រោះអ្នកនៅពេលអ្នកញញឹមពិភពលោកអាចនឹងប្រែជាស្រស់ថ្លា​។ ​ឈប់រង់ចាំនរណាម្នាក់មកប្រាប់អ្នកថាពេលណាអ្នកអាចញញឹមបាន ព្រោះសុភមង្គល​ និងភាពរីករាយគឺអ្នកជាអ្នកកំណត់ដោយខ្លួនឯង។ ម្តងទៀតណា អ្នកល្អណាស់ហើយ គ្រាន់តែគេមិនយល់ពីតម្លៃនៃសេចក្តីល្អ និងការលះបង់របស់អ្នកប៉ុណ្ណោះ :)

 
 
 

Bình luận


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Alice Styles. Proudly created with Wix.com

bottom of page