top of page

មនុុស្សល្អដែលគេតែងមើលរំលង

  • By: A Girl Who Cares
  • Nov 24, 2017
  • 1 min read

ពាក្យថានាងជាមនុស្សល្អ​ នាងតែងលឺពីមាត់មនុស្សគ្រប់គ្នានៅជុំវិញខ្លួននាង ប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយថា មនុស្សល្អម្នាក់នេះក៏ជាមនុស្សតែម្នាក់ដែលគេតែងមើលរំលង។ នាងល្អណាស់ ល្អរហូតដល់ថ្នាក់មនុស្សគ្រប់គ្នាចូលមកក្នុងជីវិតនាងត្រឹមរយះពេលមួយដ៏ខ្លី ហើយក៏ចាកចេញទៅវិញ... គេត្រឹមចូលមកប្រាប់ថានាងល្អណាស់ គេមិនសាកសមនឹងនាងទេ ឬនាងល្អពេកហើយគេមិនហ៊ានប្រាថ្នានោះទេ​...។

តើនេះជាអ្វីដែលមនុស្សល្អម្នាក់សមនឹងទទួលបានមែនទេ? បើដូច្នោះមែន នាងក៏ព្រមរៀនធ្វើជាមនុស្សអាក្រក់ខ្លះ នាងក៏ព្រមរៀនធ្វើជាមនុស្សអាត្មានិយមខ្លះ ជាពិសេសនាងនឹងព្រមរៀនធ្វើជាមនុស្សចិត្តដាច់ខ្លះ...ក៏ព្រោះតែកាលដែលធ្វើជាមនុស្សអាក្រក់ៗអាចនឹងទទួលបានការស្រឡាញ់ច្រើនជាងនេះ អាចនឹងទទួលបានការយល់ចិត្ត និងសុភមង្គលច្រើនជាងនេះ។ មានមនុស្សអាក្រក់ច្រើនណាស់ដែលជួបមនុស្សល្អៗហើយអាចចំណាយពេលពេញមួយជីវិតដើរលើផ្លូវមួយជាមួយគ្នា... ប៉ុន្តែមនុស្សល្អម្នាក់នេះដែលអ្នកតែងប្រាប់ជារឿយៗថានាងយល់ពីអ្នក ល្អចំពោះអ្នកក៏បានត្រឹមតែពាក្យថា ''មនុស្សល្អៗដូចអ្នក កុំខ្ជះខ្ជាយពេលវេលាជាមួយខ្ញុំអី..''

អាចប្រាប់បានទេ ថានាងគួរធ្វើជាមនុស្សបែបណាទើបមិនឈឺចាប់ដូចពេលនេះ? តើអាចបង្រៀននាងផងបានទេថាគួរធ្វើយ៉ាងណាបន្តទៀត? ព្រោះនាងពិតជាបានព្យាយាមធ្វើជាមនុស្សម្នាក់ដែលប្រាប់ថាស្រឡាញ់អ្នក ហើយក៏តែងបង្ហាញឲ្យអ្នកឃើញ... នាងបានព្យាយាមនៅក្បែរអ្នកគ្រប់ពេល បើទោះបីជាពេលអ្នករីករាយ ឬនៅថ្ងៃដែលអ្នកគ្មានសូម្បីកម្លាំងចិត្តសម្រាប់ខ្លួនឯង ក៏នាងនៅតែជាមនុស្សម្នាក់ដែលមិនលែងដៃអ្នក...មិនទុកអ្នកចោលដូចមនុស្សដែលអ្នកធ្លាប់ជួបកន្លងមកនោះទេ។ មិនថាអ្នកព្យាយាមរុញនាងឲ្យចេញឆ្ងាយពីជីវិតអ្នក ក៏នាងនៅតែឈរនៅទីនេះបើទោះបីដឹងថាវត្តមាននាងលែងសំខាន់សម្រាប់អ្នកទៀតហើយ ទោះដឹងថាអ្វីគ្រប់យ៉ាងប្រែប្រួលក៏ដោយ។​ អ្វីគ្រប់យ៉ាងត្រឹមចង់ឲ្យអ្នកដឹងថាសម្រាប់នាង អ្នកនៅតែជាមនុស្សប្រុសដ៏ល្អម្នាក់បើទោះពេលនេះទង្វើអ្នកមិនដូចពីមុន...ក៏អ្នកនៅតែល្អសម្រាប់នាង។

ប៉ុន្តែ មិនថានាងធ្វើបែបណាក៏នាងនៅតែជាមនុស្សស្រីតែម្នាក់ដែលអ្នកតែងមើលរំលង :)

ជឿទេ? ថានាងមិនល្ងង់ដល់ថ្នាក់មិនដឹងថានាងមិនល្អដូចអ្នកផ្សេង មិនល្ងង់ដល់ថ្នាក់មិនដឹងថាខ្លួនជានរណា មានឋានៈអ្វីក្នុងចិត្តអ្នកនោះទេ ំគ្រាន់តែពេលខ្លះនាងក៏សុខចិត្តធ្វើល្ងង់ៗព្រោះវាអាចនឹងមិនសូវឈឺ ទោះនាងដឹងថាអ្វីគ្រប់យ៉ាងត្រឹមជាសេចក្តីសុខរយះពេលខ្លីមួយក៏ដោយ..​ ក៏ព្រោះតែនាងជាក្មេងស្រីដ៏ល្ងង់ម្នាក់ ទើបគ្រប់ពេលដេលនាងលំបាក គ្រប់ពេលដែលនាងនឹកអ្នក នាងក៏សុខចិត្តយំម្នាក់ឯងជាជាងការរំខានសេចក្តីសុខរបស់អ្នក។ នាងមិនហ៊ានរារាំងការសម្រចចិត្តរបស់អ្នកទេ ព្រោះនាងដឹងច្បាស់ថានាងឈរនៅខ្សែបន្ទាត់មួយណាក្នុងជម្រៅចិត្តអ្នក។

ពីមនុស្សស្រីដ៏សែនល្អម្នាក់ដែលអ្នកតែងមើលរំលង :))

 
 
 

Comentários


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Alice Styles. Proudly created with Wix.com

bottom of page